Thursday, May 29, 2014

​នេះ​នែ៎! រាង និង​លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់ LG G3 ស្រលាញ់​អត់?

ទីបំផុត LG G3 ត្រូវ​បាន​ក្រុមហ៊ុន LG ប្រកាស​ជា​ផ្លូវការ​កាល​ពី​យប់​ម្សិលមិញ​នេះ ដោយ​មាន​រាង​ឌីហ្សាញ​ស្អាត​ជាមួយ​នឹង​ពណ៌​ច្រើន​ជម្រើស​ បន្ទាប់ពី​ល្បី​សុសសាយ​ក្នុង​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​អស់​ជា​ច្រើន​ខែ​កន្លង។
ទាយាទ​ស្នង​តំណែង​របស់ LG G2 នេះ នឹង​មាន​លក់​នៅ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​នេះ និង​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ១៧០ ប្រទេស ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
LG G3 មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖
- អេក្រង់ ៥,៥ អ៊ីញ​ប្រភេទ Quad HD IPS display ជាមួយ​នឹង resolution 2k (2560 x 1440) ធានា​ថា​ច្បាស់​ម៉ត់​ត្រជាក់​ភ្នែក​តែ​ម្ដង
- កាមេរ៉ា​មុខ 2.1MP និង​ក្រោយ 13MP ដែល​មាន​បំពាក់​មុខងារ optical image stabilization និង Laser Auto Focus
- ប្រព័ន្ធ​បណ្ដាញ 4G LTE
- RAM មាន​ពីរ​ជម្រើស គឺ 2GB សម្រាប់​ទំហំ​ម៉ាស៊ីន 16GB និង 3GB សម្រាប់​ទំហំ​ម៉ាស៊ីន 64GB
- CPU ប្រភេទ quad core Qualcomm ឈ្មោះ Snapdragon 801 ដោយ​មាន​ល្បឿន 2.5GHz
- ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat
- កម្រិត​ថាមពល​ថ្ម 3000 mAh ដោយ​ថ្ម​អាច​ដូរ​បាន
- មាន ៥ ពណ៌៖ ស (Silk White), មាស (Shine Gold), ស្វាយ (Moon Violet), កំបោរ​ក្រហម (Burgundy Red) និង​ខ្មៅ (Metallic Black)
LG G3 ក៏​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម wireless ផង​ដែរ និង​ភ្ជាប់​ជាមួយ​កាស Bluetooth stereo ស៊េរី​ថ្មី ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ LG G3 នេះ​គ្មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។
ចំណែក​តម្លៃ គឺ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ ៕

0 comments:

Post a Comment