លោក នីកូ ប្រាប់ថា លោកមិនបានប្រើប្រាស់បណ្ដាញសង្គម Facebook ទេ ហើយ Page ក៏ដូចជាឈ្មោះទាំងប៉ុន្មានដែលមានលើបណ្ដាញសង្គមមួយនេះត្រូវលោកបញ្ជាក់ថាសុទ្ធតែគេបង្កើតដើម្បីទាក់ទាញប្រជាប្រិយភាព។
ប្រិយមិត្ត និងមិត្តៗយុវវ័យជឿដែរទេថា នីកូ ពិតជាអត់ប្រើ Facebook ដូចការលើកឡើងរបស់លោក?
ការលើកឡើងដូច្នេះពីសំណាក់តារាចម្រៀងវ័យក្មេងលោក នីកូ ធ្វើឡើងស្របពេលដែលបណ្ដាញសង្គម Facebook នេះកំពុងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មនុស្សទូទាំងពិភពលោក។
ជាពិសេសតារាតែម្ដងពួកគេបង្កើតបណ្ដាញសង្គមខាងលើដើម្បីទាក់ទាញការគាំទ្រពីសំណាក់ទស្សនិកជន។ សូម្បីតែសិល្បករ សិល្បការិនីខ្មែរបច្ចុប្បន្នក៏បង្កើត Facebook ដើម្បីរកសំឡេងគាំទ្រពីមហាជនផងដែរ។ ចុះហេតុអ្វី នីកូ និយាយបែបនេះ?

page ដាក់ឈ្មោះថា Niko SD បង្ហោះលើបណ្ដាញសង្គម Facebook
ក្នុងពិធីក្រុងពាលីរឿង ”សង្សារខ្មោច” ដែលលោកបានដើរតួឯកលើកដំបូងជាមួយនឹង កញ្ញា សុខ ពិសីលោក នីកូ ប្រាប់ថា៖ “បងជួយចុះផ្សាយឱ្យខ្ញុំផង ខ្ញុំអត់មានប្រើប្រាស់ Facebookទេ”។
តារាចម្រៀងរូបនេះមិនធ្វើអត្ថាធិប្បាយទៀតទេនៅពេលអ្នកសារព័ត៌មានចង់ដឹងព័ត៌មានលម្អិតជាងនេះ។ ទោះជាយ៉ាងណាក៏ដោយពិធីករម្នាក់និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះអះអាងថា លោកមិនជឿនោះទេថា តារាចម្រៀងលោក នីកូ ពុំមានបណ្ដាញសង្គម Facebookប្រើប្រាស់។ លោកថា នេះគ្រាន់តែជាការគេចវេះរឿងអ្វីមួយរបស់តារាចម្រៀងវ័យក្មេងសាន់ដេខាងលើតែប៉ុណ្ណោះ។
មើល Page Facebook របស់ នីកូនៅក្នុងផលិតកម្មសាន់ដេ ចុចត្រង់នេះ
ពិធីករនិយាយសុំមិនបញ្ចេញឈ្មោះរូបនេះបញ្ជាក់ថា៖ “បងឯងជឿដែរថាគាត់អត់ប្រើប្រាស់ Facebook។ អត់ប្រើអីបើខ្ញុំទើប chart មួយគាត់ប៉ុន្មានថ្ងៃមុនហ្នឹង”។
មិនមែនតែលោក នីកូ មួយទេដែលលើកឡើងថា អត់បានប្រើប្រាស់បណ្ដាញសង្គមល្បីល្បាញមួយនេះ សូម្បីតែកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តារាចម្រៀងលេចធ្លោរបស់ផលិតកម្មសាន់ដេក៏ធ្លាប់អះអាងដែរថា ពួកគេមិនចេះប្រើ និង លេង Facebook

លោក នីកូ និងកញ្ញា សុខ ពិសី ក្នុងពិធីក្រុងពាលីរឿង”សង្សារខ្មោច” កាលពីពេលថ្មីៗ
ពិធីករសុំមិនបញ្ចេញឈ្មោះខាងលើបន្តថា ការលើកឡើងរបស់តារាចម្រៀង នីកូខាងលើក៏ជាការត្រឹមត្រូវម្យ៉ាងដែរ ព្រោះដើម្បីបង្ការពេលមានបញ្ហាអ្វីមួយកើតឡើងមកលើខ្លួនមានមនុស្សខិលខួចចង់យកឈ្មោះ និង ប្រជាប្រិយភាពរបស់ខ្លួនទៅបោកប្រាស់អ្នកដទៃ។ ម្យ៉ាងទៀតឱ្យតែតារាល្បីៗគឺមានឈ្មោះ និង Page ដូចគ្នាជាច្រើនលើបណ្ដាញបណ្ដាញសង្គម Facebook។
ជាលើកទីមួយសម្រាប់តារាចម្រៀង លោក នីកូ ប្រាប់ថា មិនបានប្រើប្រាស់បណ្ដាញសង្គម Facebook ខណៈការបោះជំហានចូលផលិតកម្មសាន់ដេគេឃើញមាន Page មួយដាក់ឈ្មោះ និងរូបថត នីកូថា Niko SD ។ តារាចម្រៀងរូបនេះទើបនឹងទទួលតំណែងជាតួឯកថ្មីៗជាមួយនឹងកញ្ញា សុខ ពិសី ក្នុងខ្សែភាពយន្តខ្នានធំគឺរឿង “សង្សារខ្មោច”៕
0 comments:
Post a Comment